អ៊ុយក្រែនថា ខ្លួនចង់បានសន្តិភាពពិតប្រាកដ មិនមែនការផ្គាប់ចិត្តជាមួយរុស្ស៊ី
អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានប្រកាសយ៉ាងម៉ឺងម៉ាត់នៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែនចង់បានសន្តិភាពពិតប្រាកដ មិនមែនការផ្គាប់ចិត្តជាមួយរុស្ស៊ីនោះទេ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីប្រចាំឆ្នាំរបស់អង្គការ
OSCE
លោក ស៊ីប៊ីហា
បានលើកឡើងដោយរំលឹកដល់កិច្ចព្រមព្រៀងទីក្រុងមុយនិចឆ្នាំ១៩៣៨ ថា «យើងនៅតែចងចាំឈ្មោះអ្នកដែលបានក្បត់មនុស្សជំនាន់ក្រោយនៅទីក្រុងមុយនិច...គោលការណ៍ត្រូវតែមិនអាចប៉ះពាល់បាន»។ លោកបានព្រមានថា កិច្ចព្រមព្រៀងសន្តិភាពអយុត្តិធម៌កាលពីអតីតកាល
សុទ្ធតែនាំទៅរកមហន្តរាយថ្មី។
ការលើកឡើងនេះធ្វើឡើងខណៈដែលប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ បាននិយាយថា
ផ្លូវឆ្ពោះទៅរកកិច្ចចរចាសន្តិភាពនៅមិនទាន់ច្បាស់លាស់នៅឡើយ បន្ទាប់ពីជំនួបជាមួយលោក
ពូទីន។ ទោះយ៉ាងណា លោក ស៊ីប៊ីហា បានថ្លែងអំណរគុណដល់អាមេរិក និងប្តេជ្ញាថា
អ៊ុយក្រែននឹងប្រើប្រាស់គ្រប់ឱកាសដើម្បីបញ្ចប់សង្គ្រាម។
សូមជម្រាបថា ប្រធានាធិបតីអ៊ុយក្រែន លោក
ហ្សេលេនស្គី កំពុងរៀបចំក្រុមការងារសម្រាប់ការប្រជុំនៅសហរដ្ឋអាមេរិក
ដើម្បីបន្តកិច្ចសន្ទនាជាមួយតំណាងរបស់លោក ត្រាំ៕ (Reuters)

Post a Comment