ត្រាំ ជំរុញឱ្យកម្ពុជាថៃគោរពអនុវត្តតាមបទឈប់បាញ់ បន្ទាប់ពីយោធាថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំង២បានផ្ទុះឡើងសាជាថ្មី។
យោធាថៃ
កាលពីថ្ងៃចន្ទម្សិលមិញបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា
ដែលនេះជាទង្វើបំពានលើបទឈប់បាញ់
និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល
ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី
ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក
អាន់វ៉ា អ៊ីប្រាហ៊ីមធ្វើជាសាក្សី។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ
ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ
មានការប្ដេជ្ញាចិត្តបន្តការបញ្ឈប់ អំពើហិង្សា និងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា និងថៃ
គោរពយ៉ាងពេញតាមការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការបិទបញ្ចប់ជម្លោះនេះ»៕ (Reuters)

Post a Comment