សិង្ហបុរីអំពាវនាវឱ្យកម្ពុជា និងថៃ រក្សាការអត់ធ្មត់ ដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានអំពាវនាវឱ្យកម្ពុជា និងថៃរក្សាការអត់ធ្មត់ ព្រមទាំងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនានោះចំពោះមុខការកើនឡើងជម្លោះព្រំដែនជាសាជាថ្មី។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសសិង្ហបុរី
បានគូសបញ្ជាក់នៅថ្ងៃពុធ ទី១០ ខែធ្នូ ថា «សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងជាថ្មីនៃជម្លោះនៅតាមបណ្ដោយព្រំដែនកម្ពុជា
និងថៃ ក៏ដូចជាសេចក្ដីរាយការណ៍ពីអ្នកស្លាប់ និងរងរបួសពីភាគីទាំងសងខាង»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «សិង្ហបុរីអំពាវនាវឱ្យប្រទេសទាំង២
រក្សាការអត់ធ្មត់ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា
និងកិច្ចចរចាអនុលោមតាមស្មារតី និងគោលការណ៍នៃសេចក្ដីថ្លែងការណ៍រួម»។
តាមក្រសួងការបរទេសសិង្ហបុរី
ការដោះស្រាយបញ្ហាដោយសន្តិវិធីពិតជាមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងរយៈពេលវែងរវាងកម្ពុជា
និងថៃ រួមទាំងអាស៊ាន៕ (CNA)

Post a Comment