ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី២។
សូមបញ្ជាក់ថា អភិបាលខេត្តមួយរូប
អាចគ្រប់គ្រងខេត្តមួយបានពីរអាណត្តិ។ មួយអាណត្តិមានរយៈពេល៤ឆ្នាំ។ ឯកឧត្តម ញ៉ែម
សំអឿន បានគ្រប់គ្រងខេត្តរតនគិរីនៅចុងឆ្នាំ២០២១៕


Post a Comment