១១ខែ កម្ពុជាអនុម័តគម្រោងវិនិយោគ ៦០៩គម្រោង កើន៥៧% ក្នុងទំហំទុនវិនិយោគសរុប៩.៥ពាន់លានដុល្លារ
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៦០៩គម្រោង កើន៥៧% ក្នុងទំហំទុនវិនិយោគសរុប៩.៥ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា
បានសម្រេចុះបញ្ជីគម្រោង វិនិយោគចំនួន៦០៩គម្រោង ក្នុងទំហំទុនវិនិយោគ
សរុបប្រមាណ៩.៥ប៊ីលានដុល្លារអាម៉េរិក គឺចំនួនគម្រោងវិនិយោគមានការកើនឡើង២២០គម្រោង
ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ៣ប៊ីលានដុល្លារអាម៉េរិក
ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤
ដែលគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ ត្រឹមតែចំនួន៣៨៩គម្រោង
ក្នុងទំហំទុនវិនិយោគប្រមាណ ៦.៥ប៊ីលានដុល្លារអាម៉េរិក»។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា
បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជី គម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ
១៩៥គម្រោង។
ដោយឡែក
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា
នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង
ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ២៦២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ
២៤ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប
គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង
ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក
និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង
ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារអាម៉េរិក៕





Post a Comment