ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថា កម្ពុជា និងថៃ យល់ព្រមត្រឡប់ទៅរកបទឈប់បាញ់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រទេសកម្ពុជា និងថៃ បានយល់ព្រមបញ្ឈប់ការបាញ់ប្រហារគ្នាទាំងអស់ដែលចូលជាធរមាន កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ បន្ទាប់ពីបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំង២ ដើម្បីសង្រ្គោះបទឈប់បាញ់ដែលលោកផ្ទាល់ជាសម្របសម្រួល កាលពីខែតុលាកន្លងទៅ។
លោក ត្រាំ
បានឱ្យដឹងថារូបលោកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី
ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី លោក អានុទីន ពាក់ព័ន្ធនឹងជម្លោះ រវាងប្រទេសទាំង២
ហើយថាមេដឹកនាំទាំង២ បានយល់ព្រមបិទបញ្ចប់ជម្លោះ។ «ពួកគេ (មេដឹកនាំកម្ពុជា និងថៃ)
បានយល់ព្រមបញ្ឈប់ការបាញ់ប្រហារគ្នាទាំងអស់ដែល ចូលជាធរមាននៅល្ងាចនេះ
(កាលពីថ្ងៃសុក្រ) និងត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមវិញ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
នៅក្នុងការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានបន្ថែមថាកម្ពុជា និងថៃ
ត្រៀមខ្លួនជាស្រេចដើម្បីសន្តិភាព និងបន្តធ្វើពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក៕ (Reuters)

Post a Comment