ស្ត្រីទើបសម្រាលកូនរួច និងត្រៀមសម្រាលកូនជាជនភៀសសឹកចំនួន ៧នាក់ ត្រូវបានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាបចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ
(រដ្ឋបាលខេត្ត)
ខេត្តសៀមរាប÷ នៅក្នុងទីតាំងសុវត្ថិភាពផ្សាររាត្រីផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាបបានជួបសំណេះសំណាល និងនាំយកជំនួយកាកបាទក្រហម ដេីម្បីចែកជូនដល់ស្រ្តីត្រៀមសម្រាលចំនួន ៤នាក់ និងកូនខ្ចីក្រោមមួយខែចំនួន ៣នាក់ ក្នុងម្នាក់ទទួលបាន: អង្ករ២៥គីឡូ កន្ត្រកត្រៀមសម្រាលមួយឈុត និងថវិកា១០មុឺនរៀល។លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារឱ្យជឿជាក់ថាបានមកដល់ទីមានសុវត្ថិភាពហើយ ពិសេសសូមមានភាពកក់ក្ដៅជាមួយវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ដែលមានសមត្ថភាពនៅទីនេះ។





Post a Comment