អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំទិវាអនាម័យបរិស្ថានជាតិ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត
ដោយ : ជឹម ទូច
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកអភិបាលរងក្រុងសែនមនោរម្យ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គោលបំណងសំខាន់ នៃការរៀបចំទិវានេះមានគោលបំណងដើម្បី៖ លើកកម្ពស់ ការយល់ដឹង អំពីសារៈសំខាន់នៃអនាម័យ និងការថែរក្សាបរិស្ថាន ជំរុញឱ្យប្រជាពលរដ្ឋចូលរួម សម្អាត និងរក្សាអនាម័យ តាមទីប្រជុំជន សហគមន៍ និងតាមផ្ទះរៀងៗខ្លួន ផ្សព្វផ្សាយ សារគន្លឹះ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹង និងការកាត់បន្ថយការបំពុល និងចូលរួមគាំទ្រដល់ ទេសចរណ៍ធម្មជាតិរបស់ខេត្ត ដែលត្រូវការបរិស្ថានស្អាត និងបៃតង៕








Post a Comment