អភិបាលរងខេត្តកែប បន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទ និងជំនាញពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព

អត្ថបទ : ទ្រី ហៀន

ខេត្តកែប÷ដោយទទួលបានការណែនាំពីអភិបាលខេត្ត លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានបន្តចុះធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទ និងជំនាញពាក់ព័ន្ធក្នុងការចូលរួមទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា ដើម្បីធ្វើការទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ខណ្ឌរដ្ឋបាលជលផលខេត្ត បានកំណត់យកនូវយន្តការចំនួន៣ សំខាន់ៗគឺ÷ ទី១ : ការអប់រំ (ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ធយល់អំពីច្បាប់) , ទី២ : ការជំរុញវារីវប្បកម្ម (ការចិញ្ចឹម) និងទី៣ : ការបង្ក្រាប។

បើតាមលោក ហ៊ួរ មិថុនា អភិបាលរងខេត្តបានបញ្ជាក់ថា ខេត្តកែបបានគ្រោងរៀបចំសហគមន៍ឆ្នេរអង្កោល ឱ្យទៅជាសហគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ នៅលើផ្ទៃដីទំហំ ២០ហិកតា ដើម្បីបង្កើតមុខរបរជូនប្រជាពលរដ្ធ តាមរយៈការជំរុញចិញ្ចឹមគ្រឿងសមុទ្រនៅក្នុងសហគមន៍។

សូមជម្រាបជូនថា ខេត្តកែបមានព្រំប្រទល់ជាប់និងមាត់សមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា សំបូរទៅដោយជីវចម្រុះធនធានធម្មជាតិជាច្រើនប្រភេទ និងប្រជុំទៅដោយកោះតូចធំប្រមាណជាង១០កន្លែង ដែលជាសក្តានុពលក្នុងការទាក់ទាញផ្នែកទេសចរណ៍៕















Powered by Blogger.