ហ្សេលេនស្គី៖ កិច្ចចរចាសន្តិភាពជាមួយអាមេរិកមានលក្ខណៈស្ថាបនា តែមិនងាយស្រួលទេ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា កិច្ចពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិកស្តីពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន មានលក្ខណៈស្ថាបនា ប៉ុន្តែមិនងាយស្រួលនោះទេ។

កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានជួបពិភាក្សាតាមទូរស័ព្ទជាមួយបេសកជនពិសេសលោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ និងកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ។ នៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃ លោកបានបញ្ជាក់ថា «តំណាងអាមេរិកដឹងពីជំហរមូលដ្ឋានរបស់អ៊ុយក្រែន...ការសន្ទនាមានភាពស្ថាបនា ទោះបីជាមិនងាយស្រួលក៏ដោយ»

សូមជម្រាបថា ទោះបីជាមានការសម្របសម្រួលពីអាមេរិកក្តី ភាពជឿនលឿននៃកិច្ចចរចាសន្តិភាពនៅតែយឺតយ៉ាវ ដោយសារវិវាទលើការធានាសន្តិសុខ និងស្ថានភាពទឹកដីដែលរុស្ស៊ីកាន់កាប់នៅតែមិនទាន់ដោះស្រាយ។ មេដឹកនាំអឺរ៉ុបគាំទ្រដំណើរការការទូតមួយជំហានម្តងៗ និងការធានាសន្តិសុខរយៈពេលវែង ខណៈលោក ត្រាំ ផ្តោតលើការបង្កើតកិច្ចព្រមព្រៀងរហ័ស៕ (Reuters)





 

Powered by Blogger.