លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ដឹកនាំជំនាញមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ធានចុះពិនិត្យជាក់ស្តែងពីស្ថានភាពគ្រួសារលោក ស៊ុំ លីម អតីតយុទ្ធជនពិការ

អត្ថបទ : ទ្រី ហៀន

ខេត្តកែប÷ដោយមានការយកចិត្តទុកដាក់ពីសំណាស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកែប និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានដឹកនាំក្រុមការងារ ជំនាញមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យពីរស្ថានភាពជីវភាពជាក់ស្តែងរបស់ឈ្មោះ ស៊ុំ លីម ដែលជាអតីតយុទ្ធជនពិការជើងម្ខាង រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅក្នុងឪកាសចុះពិនិត្យដល់ទីលំនៅជាក់ស្តែងនេះដែរ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត បានសម្រេចធ្វើការសាងសង់ផ្ទះមួយខ្នងជូនលោក ស៊ុំ លីម ដែលជាយុទ្ធជនពិការជើងម្ខាង ព្រមទាំងបានធ្វើការណែនាំដល់ជំនាញមន្ទីរពាក់ព័ន្ធ ពិនិត្យលើការបង្កើតមុខរបរជូនដល់គ្រួសាររបស់គាត់ផងដែរ ពិសេសលើការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ដោយមិនត្រូវទុកយុទ្ធជនយើងណាម្នាក់ចោលនោះឡើយ ដូចពាក្យស្លោកមួយឃ្លាពោលថា «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ធ គឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ»៕


















Powered by Blogger.