សហរដ្ឋអាម៉េរិក ជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងត្រឡប់ទៅរកវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា

អាមេរិក÷ រដ្ធមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marko Rubio នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នេះបានថ្លែងថា សហរដ្ឋ​អាម៉េរិក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង បន្ទាប់ពីមានការ​បន្ត​ប្រយុទ្ធ​គ្នា ​នៅទីតាំង​មួយចំនួនតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ បណ្តាលឱ្យមានការ​ស្លាប់ ​និង​របួស​ ជាច្រើននាក់។

លោក Marko Rubio បានថ្លែងទៀតថា «យើងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយ ឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»៕



Powered by Blogger.