ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេសុីរៀបចំព្រឹត្តិការណ៍អស្ចារ្យ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦»
ភ្នំពេញ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេសុី គំាទ្រដោយ ស្ថានទូតម៉ាឡេសុី និង ក្រសួងទេសចរណ៍ កម្ពុជាបានរៀបចំព្រឹត្តិការណ៍អស្ចារ្យ «ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦» ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្សារទំនើប អ៊ីអនមានជ័យ ឬអ៊ីអន៣ ដោយមានការអញ្ជើញចូលរូមពីធីបើកជាផ្លូវការដពីសំណាក់លោកស្រី ណឺរ ហ៊ឺរសាស៊ីឡា ហ្កាហ្សាលី អនុប្រធានបេសកកម្មនៃស្ថានទូតម៉ាឡេស៊ី និងលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការតំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ពត រ៉ានី ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា។
ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ ២០២៦
នេះមានការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី
សាកល្បងសម្លៀកបំពាក់ប្រពៃណីម៉ាឡេស៊ីជួបជាមួយមន្ទីរពេទ្យ
និងសាកលវិទ្យាល័យមកពីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃ
Henna ការលេងហ្គេមដើម្បីឈ្នះរង្វាន់
និងការស្វែងយល់ពីកញ្ចប់ដំណើរកម្សាន្តថ្មីៗទៅម៉ាឡេស៊ី
ក៏ដូចជាឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ និងកញ្ចប់ដំណើរកម្សាន្តជាច្រើន។
លោកស្រី ពត រ៉ានី
ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បានប្រាប់ឲ្យដឹងថា
ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦
ក៏ជាផ្នែកមួយលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងម៉ាឡេស៊ី និងកម្ពុជា
ក៏ដូចជាការបង្ហាញពីវប្បធម៌រស់រវើករបស់ប្រទេសម៉ាឡេស៊ី ភាពទាក់ទាញចម្រុះជាតិសាសន៍
និងបទពិសោធទេសចរណ៍ដ៏គួរឲ្យរំភើប។ ពិព័រណ៍ទស្សនាម៉ាឡេស៊ី បានពាំនាំ
ក្រុមហ៊ុនទេសចរណ៍ មន្ទីរពេទ្យមកពីម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ រហូតទៅដល់
២៤ស្ថាប័នសម្រាប់ផ្តល់ជូននូវព័ត៌មានអំពីកញ្ចប់ធ្វើដំណើរកម្សាន្ត
ផ្តល់ការពិគ្រោះយោបល់ពីមន្ទីរពេទ្យមកពីម៉ាឡេស៊ី សម្រាប់អ្នកចូលរួមរយៈពេល ២ថ្ងៃ
ចាប់ពីថ្ងៃទី ៦ ដល់ ៧ ខែធ្នូ ឆ្នាំ២០២៥។
លោកស្រីបន្តថា ពិព័រណ៍ទស្សនាម៉ាឡេស៊ីឆ្នាំ
២០២៦ ផ្តល់ជូននូវសកម្មភាពជាច្រើនដល់អ្នកចូលរួម រាប់ចាប់តាំងពីការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី
សាកល្បងសម្លៀកបំពាក់ប្រពៃណីម៉ាឡេស៊ី ការផាត់គំនូរ Batik ការគូសដៃបែបសិល្បៈ Henna ការលេងហ្គេមដើម្បីឈ្នះរង្វាន់
ក៏ដូចជាឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះ និងកញ្ចប់ដំណើរកម្សាន្តជាច្រើន។
ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី
បញ្ជាក់ថា ម៉ាឡេស៊ី និងកម្ពុជា មានទំនាក់ទំនងដ៏កក់ក្តៅ
និងមានអត្ថន័យយូរអង្វែងមកហើយដែលបានបង្កើតឡើងប្រវត្តិសាស្ត្ររួមគ្នា
ទំនាក់ទំនងវប្បធម៌ដ៏ជ្រាលជ្រៅ និង សេចក្តីស្រឡាញ់រួមចំពោះអាហារឆ្ងាញ់ៗ
ប្រពៃណីដ៏រស់រវើក និងបទពិសោធធ្វើដំណើរដែលមិនអាចបំភ្លេចបាន។
លោកស្រី ពត រ៉ានី បន្ថែមថា
“ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការនាំយករសជាតិនៃប្រទេសម៉ាឡេស៊ីមកជូនអ្នកនៅទីនេះក្នុងបេះដូងនៃទីក្រុងភ្នំពេញ”។
លោកស្រី
ប្រធានក្រុមប្រឹក្សាផុ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បានបន្ថែមថា
ការអញ្ជើញឲ្យរុករកព្រៃត្រូពិចខៀវស្រងាត់នៃកោះ Borneo ដើម្បីមុជទឹកចូលទៅក្នុងទឹកថ្លាឈ្វេងនៃកោះរបស់ម៉ាឡេស៊ី
ដើម្បីដើរឆ្លងកាត់ផ្លូវវប្បធម៌នៃទីក្រុង Penang និង Melaka
និងដើម្បីទទួលបានបទពិសោធនៃអច្ឆរិយភាពទំនើបនៃទីក្រុង Kuala
Lumpur៕
Post a Comment