កម្ពុជា-មីយ៉ានម៉ា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ

អង់គ្លេស៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបទទួលជួបពិភាក្សាការងារជាមួយ លោក Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។

ជំនួបនេះបានធ្វើឡើង នាឱកាសដែល ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។

ថ្លែងក្នុងជំនួប ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ឲ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសច រវាងប្រទេសទាំងពីរ។ ជាពិសេស ភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍ រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា៕






 

Powered by Blogger.