ហ្សេលេនស្គី ស្នើសម្ព័ន្ធមិត្តឱ្យជួយប្រឆាំងនឹងទំនោរផ្គាប់ចិត្តរុស្ស៉ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានជំរុញឱ្យសម្ព័ន្ធមិត្តជួយប្រឆាំងទៅនឹងទំនោរផ្គាប់ចិត្តរុស្ស៉ី នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក ក្រោយវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «អ៊ុយក្រែន នឹងមិនផ្តល់រង្វាន់ដល់ភេរវករ
សម្រាប់ឧក្រិដ្ឋកម្មរបស់ពួកគេនោះទេ ហើយយើងពឹងផ្អែកលើដៃគូរបស់យើង
ដើម្បីរក្សាគោលជំហរនេះ»។ លោកបានអំពាវនាវឱ្យមាន «ការសម្រេចចិត្តថ្មី» ពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុប
និងអាមេរិក ដោយបន្ថែមថា វាដល់ពេលហើយសម្រាប់កិច្ចប្រជុំមួយផ្សេងទៀត
នៅក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយអឺរ៉ុប។
សូមជម្រាបថា លោក ហ្សេលេនស្គី
បានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្តីរំពឹងថានឹងអាចទទួលបានការអនុញ្ញាត
ជុំវិញការផ្គត់ផ្គង់មីស៊ីល Tomahawk និងប្រយោជន៍ពីការកើនឡើងនូវការខកចិត្តរបស់
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន
បន្ទាប់ពីកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កា គ្មានលទ្ធផល។
ប៉ុន្តែមេដឹកនាំអ៊ុយក្រែន បានត្រឡប់មកប្រទេសវិញដោយដៃទទេ៕ (ប្រភព៖ AFP)

Post a Comment