Netanyahu ៖ អ៊ីស្រាអែលនឹងគ្រប់គ្រងហ្កាហ្សាទាំងស្រុង

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុង បើទោះជាកំពុងរងការរិះគន់យ៉ាង សម្បើមទាំងនៅក្នុងស្រុក និងអន្តរជាតិ​ចំពោះវិនាសកម្មនៃសង្រ្គាមជិត២ឆ្នាំមកនេះនៅក្នុងតំបន់ហ្កាហ្សា ខណៈអ្នកស្លាប់ដោយសារគ្រោះអត់ឃ្លានបន្តកើនឡើងក៏ដោយ។ នេះ

នៅពេលត្រូវបានអ្នកសារព័ត៌មាន Fox News សាកសួរក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ថាតើអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូលឬ? លោក Netanyahu បានឆ្លើយថាពិតណាស់ អ៉ីស្រាអែលមានបំណងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល តែមិនចង់ដឹកនាំដែនដីប៉ាឡេស្ទីនមួយនេះនោះទេ។ «យើងមានបំណងគ្រប់គ្រង ដើម្បីធានាសន្តិសុខរបស់យើង ដើម្បីកម្ចាត់ហាម៉ាស...ហើយប្រគល់តំបន់នេះទៅឱ្យរដ្ឋបាលស៊ីវិលមួយដែលមិនមែនហាម៉ាស និងមិនមែនមនុស្សដែលមានគំនិតចង់បំផ្លាញ អ៊ីស្រាអែល»

បើតាមលោក Netanyahu អ៊ីស្រាអែលចង់ប្រគល់តំបន់ហ្កាហ្សាទៅឱ្យកងកម្លាំងអារ៉ាប់ជាអ្នកដឹកនាំ តែលោកមិនបានបញ្ជាក់ថាតើប្រទេសអារ៉ាប់មួយណានោះទេ៕ (ប្រភព៖ Reuters)



 

Powered by Blogger.