អង្គការសុខភាពពិភពលោក កំពុងជួយយ៉ាងសកម្មផ្នែកសម្ភារ និងថ្នាំសង្កូវដល់ជនភៀសសឹក
ខេត្តឧត្តរមានជ័យ៖ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល នៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លោកកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការផ្តល់នូវសម្ភារៈនិងថ្នាំសង្កូវមួយចំនួន សម្រាប់ចែកបន្តដល់ពលរដ្ឋភៀសសឹក ដែលកំពុងបន្តស្នាក់នៅក្នុងជំរំ។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពរបស់ពលរដ្ឋភៀសសឹក
នៅជំរំភៀសសឹក ស្ថិតនៅវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល
នៃអង្គការសុខភាពពិភពលោក (WHO) ក៏បានស្វាគមន៍ចំពោះការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា
និងថៃជារៀងរហូតផងដែរ។
សូមរម្លឹកជូនថា កាលពីថ្ងៃទី០៦ ខែសីហា
ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់តំណាងឱ្យស្ថានទូតចំនួន១១ប្រទេស
និងទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)ចំនួន១៥ស្ថាប័ន
និងអង្គការពាក់ព័ន្ធ បានចុះពិនិត្យជំរំជនភៀសសឹក នៅខេត្តឧត្តរមានជ័យ
និងខេត្តសៀមរាប។ ទន្ទឹមនេះ លោក Pascal Ringwald អ្នកសម្របសម្រួលកម្មវិធីជំងឺគ្រុនចាញ់សកល
នៃអង្គការសុខភាពពិភពលោក (WHO) បានទៅពិនិត្យផ្ទាល់ដល់ទីតាំង
ដើម្បីដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងជំរំ ភៀសសឹក
ដែលក្នុងនោះជំរំជនភៀសសឹកក្នុងខេត្តសៀមរាបចំនួន៤ទីតាំង, ជំរំជនភៀស សឹកនៅខេត្តព្រះវិហារចំនួន១ទីតាំង,
ជំរំជនភៀសសឹកនៅខេត្តឧត្តរមានជ័យចំនួន១ទីតាំង៕
Post a Comment