មេដឹកនាំស្តីទីបង់ក្លាដែស ប្រកាសថានឹងរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦
ដាក្កា៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីថ្ងៃអង្គារ ទី៥ ខែសីហា បានបញ្ជាក់ជាថ្មីថា ការបោះឆ្នោតនឹងត្រូវរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីការផ្ទុះបាតុកម្មយ៉ាងកក្រើក ដែលបានផ្តួលរំលំរដ្ឋាភិបាល កាលពីឆ្នាំមុន។
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត
ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី
ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត
ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២៦»។
លោក Yunus
វ័យ៨៥ឆ្នាំ និងជាជ័យលាភីណូបែលសន្តិភាព
បាននិងកំពុងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នមួយ ក្នុងនាមជាប្រមុខទីប្រឹក្សា
រហូតដល់ពេលមានការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី ហើយលោកបាននិយាយថា
នឹងលាលែងពីតួនាទី ក្រោយការបោះឆ្នោត។ កន្លងមក លោក Yunus ធ្លាប់បាននិយាយថា
ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៦ ប៉ុន្តែគណបក្សនយោបាយសំខាន់ៗ
បាននាំគ្នាទាមទារឱ្យលោករៀបចំការបោះឆ្នោតលឿនជាងនោះ
និងឱ្យបានមុនខែបួសរ៉ាម៉ាឌនចូលមកដល់
ក្នុងប្រទេសដែលមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនមួយនេះ៕
Post a Comment