កងនាវាចម្បាំងរុស្ស៉ីនិងចិន ត្រៀមបំពេញបេសកកម្មល្បាតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោយធ្វើសមយុទ្ធរួមគ្នា
មូស្គូ៖ នៅថ្ងៃពុធ ទី៦ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax បានរាយការណ៍ថា កងនាវាយោធាជើងទឹករុស្ស៉ីនិងចិន នឹងបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោយទើបតែធ្វើសមយុទ្ធរួមនៅសមុទ្រជប៉ុន។
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន
នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៊ីហ្វិក Interfax បាននិយាយថា
កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា
កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំបន់សមុទ្រជប៉ុន
ហើយអំឡុងដំណាក់កាលចុងក្រោយនៃសមយុទ្ធ នាវាចម្បាំងរុស្ស៉ីនិងចិន
ក៏បានធ្វើលំហាត់បាញ់គ្រាប់ពិតផងដែរ។ កងកម្លាំងជើងទឹករុស្ស៉ីប្រចាំនៅប៉ាស៊ីហ្វិក
បាននិយាយថា សមយុទ្ធជាមួយចិននោះ គឺដើម្បីពង្រឹងការការពារខ្លួន
ដោយមិនមានគោលដៅប្រឆាំងប្រទេសដទៃផ្សេងទេ៕(ប្រភព៖ Reuters)
Post a Comment