ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើទំនិញរបស់សហរដ្ឋអាម៉េរិក។
អនុក្រឹត្យបានបញ្ជាក់ថា សម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយ
០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូល
មកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។
អត្រាពន្ធគយ ០% ដូចមានចែងក្នុងមាត្រា ១ ខាងលើ
មិនអនុវត្តចំពោះទំនិញប្រើរួចឡើយ។
ចំពោះនីតិវិធីក្នុងការអនុវត្តអត្រាពន្ធគយចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ
ត្រូវកំណត់ដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
Post a Comment