រថភ្លើងមួយខ្សែក្រឡាក់ធ្លាក់ចេញពីផ្លូវនៅប្រទេសថៃ បង្កឱ្យអ្នកដំណើរមួយចំនួនរងរបួស
បាងកក៖ នាថ្ងៃសៅរ៍ ទី៩ ខែសីហានេះ រថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវនៅស្រុក Kui Buri ខេត្ត Prachuap Khiri Khan ក្នុងប្រទេសថៃ ជាហេតុនាំឱ្យមនុស្សមួយចំនួនរងរបួស។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីខ្ទង់ម៉ោង៥ព្រឹក
ក្បែរស្ថានីយ Kui Buri។ រថភ្លើងមួយខ្សែនោះ
មានគោលដៅឆ្ពោះទៅទីក្រុងបាងកក។ ទូរថភ្លើង៣កំណត់បានធ្លាក់ចេញពីផ្លូវ
បណ្តាលឱ្យអ្នកដំណើរជិះក្នុងនោះភ័យស្លន់ស្លោ។ ការពិនិត្យជាបឋមរបស់អាជ្ញាធរ រកឃើញថា
មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ
ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងផងដែរ។
គួរបញ្ជាក់ថា
សម្រាប់មូលហេតុដែលបណ្តាលឱ្យមានការក្រឡាច់ធ្លាក់ចេញពីផ្លូវបែបនេះ ក៏មិនទាន់អាចកំណត់បាននៅឡើយដូចគ្នា
ដោយក្រុមអ្នកជំនាញនៅកន្លែងកើតហេតុផ្ទាល់ កំពុងធ្វើការស៉ើបអង្កេតលម្អិត៕ (ប្រភព៖The Nation)
Post a Comment