ថៃ ចាប់ផ្តើមខ្វល់ចិត្តខ្លាំង ព្រោះបាត់កម្លាំងពលកម្មចាំបាច់ ក្រោយពលករខ្មែរ វិលចូលប្រទេសវិញ
បាងកក៖ អង្គការ Migrant Working Group (MWG) នៅប្រទេសថៃ បានបង្ហាញក្តីបារម្ភខ្លាំងនៅពេលពលករខ្មែររាប់ម៉ឺននាក់វិលត្រឡប់មកប្រទេសវិញ ដែលកត្តានេះធ្វើឲ្យថៃ បាត់កម្លាំងពលកម្មចាំបាច់ ប៉ះពាល់ខ្លាំងដល់វិស័យកសិកម្មនិងផលិតកម្ម ជាពិសេសនៅតាមខេត្តជាប់ព្រំដែនតែម្តង។
លោក Adisorn Kerdmongkol អ្នកសម្របសម្រួលនៅ MWG និយាយកាលពីថ្ងៃសុក្រទី៨ខែសីហាថា តួលេខពលករខ្មែរវិលចូលប្រទេសវិញ គឺលើសពីរបាយការណ៍ទៅទៀត។
ស្របពេលជាមួយគ្នានោះ លោកបានបន្ទោសរដ្ឋាភិបាលក្រុងបាងកក ថា ដោយសារតែជម្លោះព្រំដែន កង្វះទំនាក់ទំនង ការធានាសុវត្ថិភាព និងនីតិវិធីច្បាប់ទើបបណ្តាលឲ្យពលករខ្មែរចាកចេញ។
តាមការលើកឡើងរបស់លោក Adisorn, ការចាកចេញរបស់ពលករខ្មែរ បង្កផលប៉ះពាល់ខ្លាំងបំផុតដល់វិស័យកសិកម្មថៃនៅតាមបណ្តាខេត្តនានាដូចជា
Chanthaburi ជាដើម ធ្វើឲ្យម្ចាស់កសិដ្ឋានទាំងឡាយ ជួបបញ្ហានិងកំពុងឈឺក្បាលខ្លាំង។
សូមជម្រាបថា របាយការណ៍ពីរដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេសថៃ មានចន្លោះពី ១ទៅ១.៥លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការងារកម្ពុជា, តាំងពីផ្ទុះជម្លោះព្រំដែនមក ពលករខ្មែរប្រមាណ ៨៧ម៉ឺននាក់បានត្រឡប់ចូលប្រទេសវិញកម្ពុជាវិញ
គិតត្រឹមថ្ងៃទី៨ ខែសីហា៕
Post a Comment