រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់៖ សហភាពអឺរ៉ុបទន់ជ្រាយពេក ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក
វ៉ាស៊ីនតោន៖ អនុអធិការបតី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានរិះគន់យ៉ាងខ្លាំងថា សហភាពអឺរ៉ុប (EU) មានជំហរទន់ជ្រាយពេក ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាពន្ធនាំចូលថ្មី។
ថ្លែងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន
លោក Klingbeil
បានប្រាប់អ្នកសារព័ត៌មាន មុនពេលជំនួបជាមួយរដ្ឋមន្ត្រីរតនាគារអាមេរិក
លោក Scott Bessent យ៉ាងដូច្នេះថា «ខ្ញុំគិតថាយើងទន់ជ្រាយពេក។
យើងមិនអាចពេញចិត្តនឹងលទ្ធផលដែលសម្រេចបាននោះទេ»។
ការលើកឡើងរបស់លោក
គឺសំដៅទៅលើកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីខែមុន រវាងប្រធានគណៈកម្មការអឺរ៉ុប
លោកស្រី Ursula
von der Leyen និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
នៅក្រោមកិច្ចព្រមព្រៀងនោះ ទំនិញនាំចូលភាគច្រើនរបស់ EU ទៅកាន់សហរដ្ឋអាមេរិក
នឹងត្រូវប្រឈមមុខនឹងពន្ធ ១៥ភាគរយ
ស្របពេលដែលប្លុកនេះនឹងទិញផលិតផលថាមពលរបស់អាមេរិកកាន់តែច្រើន
និងបង្កើនការវិនិយោគនៅទីនោះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានរិះគន់នៅទូទាំងអឺរ៉ុប។
ជាក់ស្តែង ត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស អធិការបតី Friedrich
Merz បានព្រមានថា កិច្ចព្រមព្រៀងនេះនឹងបង្ក «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដល់សេដ្ឋកិច្ចអឺរ៉ុប។
លោកបានបន្ថែមថា «ផលប៉ះពាល់អវិជ្ជមានរបស់វា នឹងមិនត្រឹមតែមានកម្រិតនៅត្រឹមអាល្លឺម៉ង់
និងអឺរ៉ុបប៉ុណ្ណោះទេ
ប៉ុន្តែយើងនឹងឃើញផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មនេះនៅអាមេរិកផងដែរ»៕
Post a Comment