សភាពការណ៍នៅតាមបន្ទាប់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បន្តមានភាពស្ងប់ស្ងាត់ តែកម្ពុជា នៅតែបន្តត្រៀមយ៉ាងប្រុងប្រយ័ត្នជានិច្ច

ភ្នំពេញ៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ បន្តមានភាព ស្ងប់ស្ងាត់តែកម្លាំងកម្ពុជានៅតែបន្តត្រៀមយ៉ាងប្រុងប្រយ័ត្នជានិច្ច ខណៈទាហានថៃបានធ្វើការ ដាក់លួសបន្លានៅក្នុងទឹកដីខ្លួន។ នេះគឺជាថ្លែងរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ចាប់ពីម៉ោង១២ រំលងអាធ្រាតរហូតមកដល់ ម៉ោង៦ព្រឹកនេះ ស្ថានភាពសភាពការណ៍នៅតាមបណ្តោយបន្ទាត់ព្រំដែន ទិសខេត្តព្រះវិ ហារ និងខេត្តឧត្តរមានជ័យ បន្តមានស្ងប់ស្ងាត់តែកងទ័ពកម្ពុជានៅតែត្រៀមយ៉ាងប្រុងប្រយ័ត្នខ្ពស់និងប្រកាន់តួនាទីជានិច្ច។ 

លោកជំទាវអ្នកនាំពាក្យបានបន្តថា តាមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីបានបង្ហាញពីការតាំងចិត្ត រួមរបស់ភាគីទាំងពីរក្នុងការសហការគ្នា ដើម្បីជំរុញឱ្យសន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ដូច្នេះ ប្រទេសទាំងពីរត្រូវបង្ហាឆន្ទៈ និងការប្តេជ្ញាចិត្តស្របនឹងអ្វីដែល បានឯកភាពគ្នា។

ជាមួយគ្នានោះដែរលោកជំទាវឧត្តមសេនីយ៍ឯកក៏បានលើកឡើងពីការព្រមព្រៀងរបស់ភាគីកម្ពុជា -ថៃ ឱ្យដឹងថា ភាគីទាំងពីរបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តចំពោះទាហាន ដែលត្រូវបានចាប់ខ្លួនរួមមាន ការផ្តល់ការរស់នៅ ផ្តល់ម្ហូបអាហារ ការថែទាំសុខភាព ក្នុងករណីមានរបួស ៕ 



 

Powered by Blogger.