លោក ស៊ាន បូរ៉ាត ត្រូវបានផ្អាកមុខងារ ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង នៅថ្ងៃទី១១ ខែសីហានេះ បានចេញសេចក្តីសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
យោងតាមសេចក្តីសម្រេចរបស់
ទេសរដ្ឋមន្រ្តី ឱម យ៉ិងទៀង បានបញ្ជាក់ថា ត្រូវផ្អាកមុខងារលោក ស៊ាន បូរ៉ាត
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយលោក ស៊ាន បូរ៉ាត
ត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាព។
សូមបញ្ជាក់ថា
កាលពីថ្ងៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ
និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖


Post a Comment