ព្រះចៅអធិការវត្តមុនីរតនៈកែវ ក្រសាំង និងក្រុមការងារបច្ចេកទេស និមន្ត និងអញ្ជើញពិនិត្យទីតាំងគម្រោងសាងសង់ចេតីយ៍ តម្កល់អដ្ឋិធាតុវីរជនពលី ចាន់ រដ្ឋធា

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ យោងតាមគំនិតដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប និងក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរ ដនសស ខេត្តកែប លោកអភិបាលស្រុក លោកប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងព្រះចៅអធិការវត្តមុនីរតនៈកែវ ក្រសាំង និងក្រុមការងារបច្ចេកទេស បាននិមន្ត និងអញ្ជើញពិនិត្យទីតាំងគម្រោងសាងសង់ចេតីយ៍ តម្កល់អដ្ឋិធាតុវីរជន ចាន់ រដ្ឋធា ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយចោរសៀមឈ្លានពានកន្លងមកនេះ។

លោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន បានដឹកនាំក្រុមការងារ និងជួយសិក្សាប្លង់មេវត្តទៅអនាគត និងប្លង់ស្ថាបត្យកម្មចេតិយវីរជន ចាន់ រដ្ឋធា ដើម្បីដាក់ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច៕







Powered by Blogger.