អាជ្ញាធរខេត្តព្រះសីហនុ នាំយកអំណោយបានមកពីការចូលរួមបរិច្ចាគរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រគល់ជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកលើកទី២ ប្រគល់ជូនដល់បងប្អូនវីរៈកងទ័ពដែលឈរជើងនៅទិសទី៣ នៃខេត្តឧត្តមានជ័យ ដើម្បីធ្វើការរៀបចំចាត់ចែង។

សូមបញ្ជាក់ផងដែរថាអំណោយលើកទីមួយគឺនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយលោកសុខ ភាអភិបាលរងខេត្ត។អំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។

     ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។ «ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»៕













Powered by Blogger.