កម្ពុជាដាក់ចេញវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងលេខ៣៧៩ សហវ.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្ដីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ប្រកាសរបស់អន្តរក្រសួងបានបញ្ជាក់ថា
ប្រកាសអន្តរក្រសួងនេះ មានគោលបំណងរួមគ្នាបង្ការ
និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជំរុញការអនុវត្ត
ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន
ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ប្រកាសអន្តរក្រសួងនេះ
មានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញដែលមានបំណងធ្វើការនាំចេញ
ទំនិញមួយចំនួនដែលមានដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ផលិតករ និង/ឬអ្នកនាំចេញ ដែលមានបំណងនាំចេញទំនិញមួយចំនួន
ដែលមានដើមកំណើតនៅកម្ពុជា ទៅកាន់ ទីផ្សារសហរដ្ឋអាម៉េរិក
ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ដែលចេញដោយក្រសួងពាណិជ្ជកម្ម
តាមប្រកាសលេខ០៤៧ ព.ណ.នច.ប្រក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥
ស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ
សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
នៅពេលបំពេញបែបបទគយ
ចំពោះទំនិញមួយចំនួននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកដែលប្រកាសថា
ទំនិញមានដើមកំណើតនៅកម្ពុជា ផលិតករ និង/ឬអ្នកនាំចេញ
ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើត ទំនិញ
ដែលចេញដោយក្រសួងពាណិជ្ជកម្ម។
អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃ ក្រសួងពាណិជ្ជកម្ម
ត្រូវសហការផ្លាស់ប្តូរព័ត៌មាន និងឯកសារពាក់ព័ន្ធរបស់ផលិតករនិងអ្នកនាំចេញនាំចូល
ដើម្បីជាមូលដ្ឋាន ក្នុងការវាយតម្លៃអនុលោមភាពវិធានដើមកំណើតទំនិញ
ដូចមានចែងក្នុងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការអនុវត្ត
ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ
និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយ
ចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕
Post a Comment