មន្រ្តីនគរបាលចរាចរណ៍ខេត្តបាត់ដំបងចូលរួមសហការជាមួយមន្រ្តីមន្ទីរសាធារណការខេត្ត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
អត្ថបទ៖ សុខ ចរណៃ
ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ខែ ឧសភា ឆ្នាំ២០២៥ បានចាត់ឱ្យលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់តាំងកម្លាំងក្នុងការិយាល័យ ចូលរួមជាមួយមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ចុះផ្សព្វផ្សាយអប់រំណែនាំពី ច្បាប់ ចរាចរណ៍ផ្លូវគោក ដែលមានគោលដៅ ភ្លើងស្តុបបាណន់ដើម្បីក្រើនរំលឹក ដល់បងប្អូនប្រជាពរដ្ឋ ដែលជាអ្នកបើកបរលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ ដែលកិច្ចការនេះមានការចូលរួមពីអ្នកធ្វើដំណើរតាមដងផ្លូវ ចំនួន ២៥៤នាក់ស្រី៧៩នាក់។
ក្រុមការងារបានចែកជូនឯកសារសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមមាន៖
- សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក៣០ក្បាលនិងសៀវភៅម៉ូតូ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង២០០ក្បាល
- ខិតប័ណ្ណ សុវត្ថិភាពក្នុងការបើកបរយានយន្ត២០០ច្បាប់ ឯកសារជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ២០០ច្បាប់សីលធម៌ ១០ ចំនុច៥០បន្ទះ
- ស្ទីកឃ័រចំណាំងផ្លាត M3 ២០០ បន្ទះការកំណត់ល្បឿនបើកបររថយន្តក្នុងទីក្រុង រឺទីប្រជុំ៤០km/h ២០បន្ទះស្ទីកឃ័រ ការកំណត់ល្បឿនទោចក្រយានយន្ត ត្រីចក្រយានយន្តក្នុងទីប្រជុំជន ៣០km/h ៤០បន្ទះស្ទីកឃ័រ បើពិសារ គ្រឿងស្រវឹង សូមកុំបើកបរ ២០បន្ទះស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរា ចរណ៍ ១៥ខ្សែ។
នៅក្នុងការអនុវត្តការងារនេះ លោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ បើកបរដោយមិនស្ថិតនៅក្នុងស្ថានភាពស្រវឹង បើកបរដោយយោគយល់អធ្យាស្រ័យគ្នា និងជួយអប់រំណែនាំបន្តដល់កូនចៅឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដើម្បីបញ្ចៀស និងកាត់បន្ថយកុំឱ្យមានគ្រោះថ្នាក់ចរណ៍លើដងផ្លូវបន្តទៅទៀត៕
Post a Comment