សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធពិធីរាត្រីសមោសរ អបអរសាទរខួបលើទី១៦២ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធកម្មវិធីរាត្រីសមោសរ ដើម្បីសប្បុរសធម៌ អបអរសាទរខួបលើទី១៦២ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងខួបលើកទី៧០ឆ្នាំ នៃទិវាកាកបាទក្រហមកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកកិត្តិយសកាកបាទក្រហមកម្ពុជា ឯកឧត្តម អ្នកឧកញ្ញា អ៉ឹង ស៉ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងសប្បុរសជនជាច្រើនរូប ដែលប្រព្រឹត្តទៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ៕
Post a Comment