ឥណ្ឌា វាយប្រហារលើប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ប៉ាគីស្ថានថានឹងសងសឹកវិញ
ប្រភព៖ Reuters
ញូវដែលី៖ ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា
បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន
និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈ ទីក្រុងអ៊ីស្លាម៉ាបាដបានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម
ហើយប្រកាសថានឹងសងសឹកវិញ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមាន
អាវុធនុយក្លេអ៊ែរ។
ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន
កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៉ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស
២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា
នៅក្នុងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។
ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ។
ប៉ាគីស្ថានបានអះអាងថាមនុស្សយ៉ាងហោច
៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។
ទីក្រុងញូវដែលីវិញបានអះអាងថាខ្លួនបានវាយប្រហារលើ
ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថាប៉ាគីស្ថានរក្សាសិទ្ធិគ្រប់យ៉ាងដើម្បីធ្វើការឆ្លើយតបទៅនឹង
ការវាយប្រហាររបស់ឥណ្ឌាដែលលោកចាត់ទុកថាជាសកម្មភាពសង្រ្គាម។ ជុំវិញភាពតានតឹងនេះដែរ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកថាស្ថានការណ៍ដែលកំពុងកើតឡើងជា
រឿងដ៏អាម៉ាស ហើយសង្ឃឹមថាភាពតានតឹងនេះនឹងបិទបញ្ចប់ឆាប់ៗ៕
Post a Comment