ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម)
គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង
ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ
ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល
ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ
និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer
Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត
សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច
និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស៕
Post a Comment