សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧
ភ្នំពេញ៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក នាល្ងាចថ្ងៃទី០៣ ខែឧសភាំ ឆ្នាំ២០២៥។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានមិនត្រឹមតែពង្រឹងសមត្ថភាពវិជ្ជាជីវៈ នោះទេយើងត្រូវពង្រឹងសមត្ថភាពបច្ចេកទេសដើម្បីឲ្យសារព័ត៌មានយើងកាន់តែទំនើបព័ត៌មានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមានការជឿជាក់មកលើ អ្នកសារព័ត៌មានរបស់យើង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ដល់អ្នកសារព័ត៌មានទាំងអស់កុំខ្លាចអត់មាន អ្នកមើល ការដែលយើងផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងច្បាស់លាស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឲ្យមានការផ្សព្វផ្សាយនូវភាពចន្លោះប្រហោង និងកង្វះខាតរបស់មន្រ្តីរាជរដ្ឋាភិបាល ប៉ុន្តែត្រូវមានសុក្រឹតភាព និងត្រឹមត្រូវច្បាស់លាស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នក សារព័ត៌មានទាំងអស់សូមកុំយករឿងចាស់មកបង្ហោះសារឡើងវិញដើម្បីទាក់ទាញចំនួនអ្នកមើលនិងដើម្បីតែគំនិតផ្សេងក្នុងគោលបំណងវាយប្រហាររាជរដ្ឋាភិបាលជាដើមនោះ។
- សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែត ទៅចុះ ផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រឹតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ព័ត៌មានប្លែក ពិត និងសុក្រិត្យ ពលរដ្ឋ នឹងបន្តតាមដាន និងជឿជាក់ ហើយឲ្យតម្លៃ ដូច្នេះហើយអ្នកសារព័ត៌មាន ទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឲ្យខាងតែ បានកុំបំភ្លើស កុំបំភ្លៃ។
- សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌ មាន ក្លែងក្លាយឲ្យខាងតែបាន ខណៈផ្សព្វផ្សាយព័ត៌ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនោះ នឹងមិនបាត់បង់នូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ នោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកសារព័ត៌មានដែល បានផ្សព្វផ្សាយ ព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ខណៈការផ្សព្វផ្សាយប្រកប ដោយវិជ្ជាជីវៈនេះ បានជួយដល់រាជរដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនក្តាប់តូចនោះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអ្នកសារព័ត៌មានគឺជាមែកធាងគ្រប់គ្រង របស់រដ្ឋ ហើយរាជរដ្ឋាភិបាលប្រកាសថានឹងគោរពឲ្យបានល្អបំផុតចំពោះសិទ្ធិ អ្នកសារព័ត៌មាន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកសារព័ត៌មានមួយចំនួន កុំយកអាជីព អ្នកសារព័ត៌មានឯករាជ្យ ហើយទៅរំលោភបំពានសិទ្ធគេឲ្យសោះ គប្បីត្រូវគោរពគ្នា ទៅវិញទៅមក ត្រូវ មានសុចរិតភាព និងត្រូវមានព្រំដែនឲ្យ ច្បាស់លាស់៕
- សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា÷ សុក្រិតភាព សុចរិតភាព និងការទទួលខុសត្រូវ ជាធាតុដែលធ្វើឲ្យស្ថាប័នព័ត៌មាន រក្សាបាននូវប្រជាប្រិយភាពរឹងមាំ។
- សម្តេចធិបតី ហ៊ុន ម៉ាណែ បានថ្លែងបញ្ជាក់ថា តម្លៃនៃអាជីពណាក៏ដោយ ទាល់តែអ្នកប្រតិបត្តិនៃអាជីពនោះជាអ្នកថែរក្សា។ សម្តេចបានបញ្ជាក់បន្ថែមថា «អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម»។
Post a Comment