រដ្ឋមន្រ្តីការពារជាតិអាមេរិក បញ្ជាឱ្យបន្ថយចំនួនឧត្តមសេនីយ៍យោធាពាក់ផ្កាយ៤ យ៉ាងហោច២០ភាគរយ
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានចេញបញ្ជាឱ្យកាត់បន្ថយយ៉ាងហោច ២០ភាគរយ នៃចំនួននាយឧត្តមសេនីយនិងនាយឧត្តមនាវី ក្នុងជួរយោធារបស់សហរដ្ឋអាមេរិក។
សកម្មភាពខាងលើ
គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ
ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ
ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត
នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក្តិចន្លោះពីផ្កាយ១ ដល់ផ្កាយ៣ នៅក្នុងជួរយោធា
និង២០ភាគរយនៃចំនួនឧត្តមសេនីយ៍ នៅក្នុងជួរកងឆ្មាំជាតិ ផងដែរ។
សព្វថ្ងៃ មានឧត្តមសេនីយ៍ពាក់ផ្កាយ៤
ដែលជាឋានន្តរសក្តិខ្ពស់ជាងគេបំផុត នៅក្នុងយោធាអាមេរិក ចំនួន៣៨ នាក់
ហើយបើគិតពីចំនួនឧត្តមសេនីយ៍និងឧត្តមនាវីអាមេរិកទាំងអស់ ចាប់ពីផ្កាយ១ ដល់ផ្កាយ៤
គឺសរុបមាន៨១៧នាក់។
សូមជម្រាបថា ចាប់តាំងពីឡើងកាន់អំណាចសាជាថ្មី
កាលពីខែមករា រដ្ឋបាលលោក ត្រាំ បានបណ្តេញមន្រ្តីយោធាកំពូលៗ
រួមមានទាំងនាយអគ្គសេនាធិការចម្រុះយោធា លោក Charles CQ Brown, ប្រមុខកងទ័ពជើងទឹក, ប្រមុខកងឆ្មាំសមុទ្រ, នាយរងសេនាធិការកងទ័ពអាកាស និងតំណាងយោធាប្រចាំនៅអង្គការ NATO ជាដើម៕
Post a Comment