វេទិកា​ពិភាក្សា​ស្តីពី​ «ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-បារាំង​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា»

ភ្នំពេញ៖ ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ២០២៥​នេះ ក្លិប​អ្នក​កាសែត​កម្ពុជា​ (ក.អ.ក)​ បាន​រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​ «ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-បារាំង​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា»។​

លោក Pellet Jacques ឯក​អគ្គរដ្ឋ​ទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ ​ជា​វា​គ្មិន​កិត្តិយស​ក្នុង​កិច្ច​ពិភាក្សា​នេះ​ ដែល​មាន​លោក​ ពុយ គា​ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ ជា​អ្នក​សម្រប​សម្រួល​ ដោយ​មាន​អ្នក​សារព័ត៌​មាន​ចូល​រួម​២៧​នាក់​ មក​ពី​១៨​អង្គភាព។​

វេទិកា​ពិភាក្សា​ខា​ង​លើ​នេះ​រៀបចំ​ឡើង​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​សារ​ព័ត៌មាន​បាន​ស្វែង​យល់​បន្ថែម​ទៀត​អំពីតួនាទី​របស់​ប្រទេស​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ដោយ​ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការរវាង​ប្រទេស​ទាំង​ពីរ​ ការ​ផ្តល់​ជំនួយ​អភិវឌ្ឍ រួម​ទាំង​លទ្ធភាព​នៃ​គម្រោង​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា៕









Powered by Blogger.