ប្រជាពលរដ្ឋចំនួន៤ភូមិ នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៩៤១បណ្ណ
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ នៅភូមិចំនួន៤ (ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ) ក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិការពារទ្រព្យសម្បត្តិស្របច្បាប់ តាមរយៈការផ្ដល់ជូននូវបណ្ណកម្មសិទ្ធលើអចលនវត្ថុ ដែលជាឯកសារ បញ្ជាក់នូវសុវត្ថិភាពគតិយុត្ត។
Post a Comment