តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រមស្ដីពីជោគវាសនារបស់លោក Yoon Suk Yeol នៅថ្ងៃទី៤ ខែមេសា

ប្រភព៖ Reuters

សេអ៊ូល៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលកំពុងពិនិត្យពិច័យលើសំណើដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol នឹងធ្វើសេចក្ដីប្រកាសពីការសម្រេចចិត្តរបស់ខ្លួនថាតើត្រូវប្រគល់ឱ្យវិញ ឬក៏ដកតំណែងលោក Yoon នៅថ្ងៃទី៤ ខែមេសា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានបញ្ជាក់ថាសាលក្រមនឹងត្រូវបានប្រកាសនៅម៉ោង១១នាទីព្រឹក ថ្ងៃសុក្រ ទី៤ ខែមេសា (ម៉ោងនៅសេអ៊ូល) ហើយការផ្សាយបន្តផ្ទាល់ ក៏នឹងត្រូវបានអនុញ្ញាតផងដែរ។

សូមជម្រាបថា លោក Yoon ត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីរូបលោកត្រូវបានចោទប្រកាន់ថាបានបំពានលើរដ្ឋធម្មនុញ្ញតាមរយៈ ការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ ឆ្នាំដដែល ដោយមិនមានហេតុផលសមរម្យអាចទទួលយកបាននោះទេ៕




Powered by Blogger.