EU នឹងកំណត់គោលដៅលើសេវាកម្មអនឡាញ របស់អាមេរិក ឆ្លើយតបវិធានការពន្ធថ្មីរបស់ ត្រាំ
ប្រភព៖ AFP
ប៉ារីស៖ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសានេះថា សហភាពអឺរ៉ុប (EU) ត្រៀមរួចរាល់ហើយសម្រាប់សង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ហើយគ្រោងចាត់ការលើសេវាកម្មអនឡាញ ដើម្បីជាការឆ្លើយតបទៅនឹងពន្ធគយថ្មី។
កាលពីថ្ងៃពុធសប្តាហ៍នេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បានប្រកាសយកពន្ធលើដៃគូពាណិជ្ជកម្មធំៗ ដែលរួមមានទាំងចិន និង EU ផងដែរ។
លោកស្រី Sophie Primas បានបញ្ជាក់ដោយបង្ហាញក្តីបារម្ភជាពិសេស អំពីផលប៉ះពាល់ខ្លាំងលើស្រាក្រហម
និងស្រា Voka ថា «យើងប្រាកដណាស់ថា
នឹងឃើញផលប៉ះពាល់អវិជ្ជមាន ទៅលើផលិតកម្ម។ យើងនឹងពិនិត្យមើលរបៀប
ដែលអាចជួយដល់ឧស្សាហកម្មផលិតកម្មរបស់យើង»។
លោកស្រីបន្ថែមថា «លោក ត្រាំ គិតថាគាត់គឺជាម្ចាស់នៃពិភពលោក។
ប៉ុន្តែតាមពិតទៅ វាជាគោលជំហរបែបចក្រពត្តិនិយម ដែលយើងធ្លាប់បានបំភ្លេចចោលខ្លះៗទៅហើយ»។
បើតាមលោកស្រី Primas EU កំពុងរៀបចំការឆ្លើយតប ដោយចែកចេញជាពីរដំណាក់កាល ជាមួយនិងការឆ្លើយតបដំបូង
នៅពាក់កណ្តាលខែមេសា ជុំវិញផលិតផលអាលុយមីញ៉ូម និងដែកថែប។ បន្ទាប់មក EU នឹងកំណត់គោលដៅលើផលិតផល និងសេវាកម្មទាំងអស់
ដោយវិធានការជាក់ស្តែងប្រហែលជារួចរាល់នាចុងខែមេសា។ ប៉ុន្តែយើងក៏នឹងចាត់ការលើ
សេវាកម្មអនឡាញមួយចំនួន ឧទាហរណ៍ ទំនិញអនឡាញរបស់អាមេរិក
ដែលសព្វថ្ងៃមិនតម្រូវឱ្យបង់ពន្ធ៕

Post a Comment