រដ្ឋមន្ត្រី នេត្រ ភក្ត្រា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ នៅរសៀលនេះ
ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣៖៣០នាទីរសៀល នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។ សន្និសីទនេះនឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មាន
និងស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍
និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព
សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖
Post a Comment