ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើមន្ទីររៀបចំដែនដីរាជធានី/ខេត្ត ស្រង់បញ្ជីក្បាលដីដែលកាន់កាប់ និងអាស្រ័យផលពាក់ព័ន្ធដីរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចេញលិខិតលេខ ១០៦៩ ដនស/ខុទ្ទ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ជម្រាបជូនដល់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី/ខេត្ត ត្រូវសម្រង់បញ្ជីក្បាលដីដែលមានការកាន់កាប់ និងអាស្រ័យផលពាក់ព័ន្ធនឹងដីរដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នរដ្អផ្សេងទៀត។

លិខិតមានខ្លឹមសារថា ការបង្កើតនូវបរិយាកាសគ្មានវិវាទ តាមរយៈការកាត់បន្ថយ និងលប់បំបាត់ភាពចម្រូងចម្រាសក្នុងសង្គម ដើម្បីរក្សាសន្តិសុខនយោបាយ និងសេដ្ឋកិច្ច ត្រូវអនុវត្តការវាស់វែង និងចុះបញ្ជីដីធ្លី ទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ រួមទាំងទីតាំងដីដែលមានការកាន់កាប់ និងអាស្រ័យផល ពាក់ព័ន្ធដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ទីតាំងដីភូមិករ ដីសហគមន៍ និងទីតាំងដីអាស្រ័យផល ដែលកំណត់នៅក្នុងអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងទីតាំងដីដែលមានការកាន់កាប់ និងអាស្រ័យផលពាក់ព័ន្ធដីរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័រដ្ឋផ្សេងៗ៕

សូមអានខ្លឹមសារនៃលិខិតខាងក្រោម៖


















Powered by Blogger.