រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់បន្តកើនដល់២៧១៩នាក់ និងរបួសជាង៤៥០០នាក់
ប្រភព៖ Reuters
ណៃពិដោ ៖ នៅថ្ងៃអង្គារ ទី១ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧០០នាក់ ស្របពេលដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែក កាន់តែថយចុះ។
ថ្លែងសារតាមកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះ
ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា
នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់
និងបាត់ខ្លួន៤៤១នាក់។
សូមជម្រាបថា
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា
ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍
ដែលបានកើតឡើងនៅប្រទេសអាស៊ានមួយនេះ៕

Post a Comment