រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ផ្ញើលិខិតស្នើចរចាជាមួយប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតទៅកាន់លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិក មកលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% កាលពីថ្ងៃ២ មេសា។
នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេច
កំណត់ពន្ធគយ លើ ទំនិញ នាំ ចូល ពី កម្ពុជា ប្រមាណ៤៩% ដែល កម្រិត ខ្ពស់ មួយ
ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញ ពីសហរដ្ឋអាម៉េរិកវិញក្នុងកម្រិត
៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា
ឆ្នាំ២០២៥ខាងមុខនេះ។
តាមរបាយការណ៍អគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០២៤ កម្ពុជា-អាម៉េរិក
សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ
កម្ពុជានាំចេញទៅអាម៉េរិក ក្នុងតម្លៃ ៩.៩ពាន់លានដុល្លារ កើនឡើង ១១.៤%
ខណៈអាម៉េរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕
ខាងក្រោមនេះ
ជាលិខិតរបស់រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា៖



Post a Comment