ត្រាំ ថាការដាក់ពន្ធលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុមតូចមួយពី ១០ទៅ ១៥ប្រទេស ដែលមានអតុល្យភាពពាណិជ្ជកម្មធំៗជាមួយសហរដ្ឋអាមេរិកនោះទេ។
លោក ត្រាំ មើលឃើញថាពន្ធគយគឺជាមធ្យោបាយមួយ
ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក ពីការប្រកួតប្រជែងពិភពលោកដែលមិនយុត្តិធម៌
និងអាចយកធ្វើហេតុផលមកចរចារកលក្ខខណ្ឌល្អប្រសើរ សម្រាប់វិស័យបន្ទះឈីបអាមេរិក។
យ៉ាងនេះក្តី ការបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកំពុងធ្វើឱ្យទីផ្សារច្របូលច្របល់
និងបង្កើតការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។
លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ
នាថ្ងៃពុធនេះ និងហៅថាជា ថ្ងៃរំដោះជាតិ។ កន្លងមក
លោកបានដាក់ចេញនូវពន្ធគយលើអាលុយមីញ៉ូម ដែកថែប រថយន្តរួចហើយ
ជាមួយនិងការដំឡើងពន្ធលើទំនិញនាំចូលគ្រប់ប្រភេទពីចិន។ នៅលើយន្តហោះ Air
Force One លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា យើងនឹងចាប់ផ្តើមជាមួយ ប្រទេសទាំងអស់។ ពិសេសគឺប្រទេសទាំងអស់
ដែលយើងកំពុងកំណត់គោលដៅ៕

Post a Comment