ចិនដាក់ដំណើរការបណ្ដាញអ៊ីនធឺណេត 10G ដំបូងគេ

បរទេស៖ ប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យដំណើរការបណ្ដាញអ៊ីនធឺណេត 10G ជាប្រភេទពាណិជ្ជកម្មដំបូងគេនៅក្នុងខេត្ត Hebei ជាពិសេសនៅក្នុងតំបន់ Xiong'an New និងតំបន់ Sunan ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ដាញក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍រដ្ឋចិន China Unicom និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei

បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលអនុញ្ញាតឱ្យមានល្បឿន Download រហូតដល់ 9,834 Mbps (ជិត 10 Gbps) ល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនជាងធម្មតាខ្លខ្លាំង។

ប្រសិនបើលោកអ្នកចង់ Download ឯកសារភាពយន្តកម្រិត 4K ដែលមានទំហំ 20G នោះលោកអ្នកប្រើពេលតិចជាង ២០វីនាទី ។ អ្វីដែលអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះគឺសម្រាប់ប្រើលើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។

ការ​ដាក់​ឱ្យ​ដំណើរការ​ដំបូង​គឺ​ការ​ពិសោធន៍​ដែល​គ្រប​ដណ្តប់​លើ​ទីតាំង​ដូច​ជា Huawancheng Park និង Xiong'an High-Tech ZoneXiong'an គឺជាទីក្រុងអនាគតដែលកំណត់សម្រាប់ការធ្វើតេស្តបច្ចេកវិទ្យាកម្រិតខ្ពស់។ រដ្ឋាភិបាលគ្រោងនឹងពង្រីកបណ្តាញ 10G ទៅកាន់ទីក្រុងធំៗផ្សេងទៀតដូចជា ប៉េកាំង សិនជិន សៀងហៃ និងក្វាងចូវ អាស្រ័យលើការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការអ្នកប្រើប្រាស់។

ការដាក់ឱ្យដំណើរការនេះ បានធ្វើឲ្យប្រទេសចិនស្ថិតនៅជួរមុខនៃបច្ចេកវិទ្យា broadband សកល ដោយវ៉ាដាច់ប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អារ៉ាប់រួម និងកាតា ដែលមានកម្រិតអ៊ីនធឺណេតកម្រិតខ្ពស់ ប៉ុន្តែមិនទាន់បានប្រើប្រាស់បណ្តាញ 10G ពាណិជ្ជកម្មនៅឡើយ។

សរុបមក បណ្តាញអ៊ីនធឺណេត 10G របស់ប្រទេសចិនតំណាងឱ្យការលោតផ្លោះដ៏ធំមួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ដោយសន្យាថានឹងផ្តល់ល្បឿនលឿនបំផុត និងអនុញ្ញាតឱ្យមានយុគសម័យថ្មីនៃកម្មវិធីឌីជីថលសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្ម៕



 

Powered by Blogger.