នាវាមុជទឹករុស្ស៊ី ធ្វើលំហាត់សមបាញ់មីស៊ីល ក្នុងសមុទ្រជប៉ុន

មូស្គូ៖ ទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍នៅថ្ងៃពុធ ទី២៦ ខែមីនានេះថា នាវាមុជទឹកនៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៉ី បានធ្វើសមយុទ្ធនៅក្នុងសមុទ្រជប៉ុន ដោយការបាញ់មីស៊ីលគ្រូសចេញពីនាវា និងបាញ់ទៅកាន់គោលដៅឆ្នេរសមុទ្រ។

ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៉ី TASS បានរាយការណ៍ថា អំឡុងពេលនៃការធ្វើលំហាត់សមនោះ នាវាមុជទឹកប្រើម៉ាស៊ូត Ufa នៃកងនាវាចរប៉ាស៊ីហ្វិក បានបាញ់មីស៊ីលគ្រូស Kalibr នៅក្នុងសមុទ្រសមុទ្រជប៉ុន និងទៅកាន់គោលដៅឆ្នេរសមុទ្រ។ មីស៊ីលត្រូវបានបាញ់ចំគោលដៅកំណត់ទាំងអស់ ដោយចម្ងាយបាញ់គឺច្រើនជាង ១ ០០០គីឡូម៉ែត្រ។

សូមជម្រាបថា Ufa ជានាវាមុជ ដែលមានប្រវែង ៧៤ម៉ែត្រ ទម្ងន់ ៣ ៩០០តោន។ វា​អាច​មុជ​ទៅ​ក្នុង​ទឹករង្វង់ ២៤០ម៉ែត្រក្រឡា និង​ចុះទៅជម្រៅ​អតិបរមា ៣០០ម៉ែត្រ។ Ufa ក៏ត្រូវបានគេចាត់ទុកថា ជានាវាមុជទឹកគ្មានសំឡេងមួយរបស់ពិភពលោក ដែលត្រូវបានដាក់ឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២៕



 

Powered by Blogger.