លោក ខៀវ សំណាង នាំយកគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលរួមរំលែកទុក្ខដល់គ្រួសារសព ដែលមានជីវភាពខ្វះខាត
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោក ខៀវ សំណាង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ១សង្កាត់៤ក្រុង.ខេត្តព្រះសីហនុ អមដំណើរដោយលោក ស៊ុ សំបូរ មេភូមិ១ លោកស្រី ថុង សារ៉េម បានទៅចូលរួមរំលែកទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យចូលបុណ្យ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហេង ប៊ុនទី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ឧបត្ថម្ភជូនដល់គ្រួសារសព ដែលមានជីវភាពខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន ០១គ្រួសារ ដល់លំនៅដ្ឋាននៃសព ស្ថិតក្នុងក្រុមទី៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
អំណោយដែលគ្រួសារសព ទទួលបានរួមមាន៖ អង្ករ ចំនួន ០១បាវ ស្មើនឹង ២៥គីឡូក្រាម, ទឹកសុទ្ឋ ចំនួន ០៣កេស, ភេសជ្ជៈ ចំនួន ០១កេស, បច្ច័យបុណ្យ ចំនួន ២០០,០០០រៀល និងបច្ច័យបុណ្យរបស់ក្រុមការងារភូមិ១ ចំនួន ២០០,០០០រៀលផងដែរ៕





Post a Comment