អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ ១ ៧០០នាក់ និងបាត់ខ្លួនជាង ៣០០នាក់
ប្រភព៖ Reuters
ណៃពិដោ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ខ្ទង់ ១ ៧០០នាក់ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាមចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។
ការរញ្ជួយដីកម្រិត
៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន
គឺជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស
ដែលបានវាយលុកប្រទេសក្នុងតំបន់អាស៊ានមួយនេះ
ខណៈកំពុងជួបវិបត្តិដោយសារសង្រ្គាមរួចទៅហើយ។
រដ្ឋាភិបាលយោធានិយាយថា
មនុស្សចំនួន ៣ ៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន
គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ឥណ្ឌា ចិន ថៃ
ស្ថិតក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនសម្ភារៈ និងក្រុមសង្គ្រោះ
រួមជាមួយនិងជំនួយ ក៏ដូចជាបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី។
ប៉ុន្តែអ្នកស្រុក នៅក្នុងទីក្រុង Mandalay និង Sagaing បានឱ្យដឹងថា
ជំនួយអន្តរជាតិមិនទាន់បានទៅដល់នោះទេ
ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះខាតស្បៀងអាហារ អគ្គិសនី
និងទឹកធ្ងន់ធ្ងរ៕

Post a Comment