និស្សិតមកពីប្រទេសឥណ្ឌូនេសុី នាំអំណោយឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ជូនកុមារនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់
អត្ថបទ៖ ម៉ា សុភាព
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេតបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី ចំនួន០៩នាក់ ចូលវិសមកាលមកលេងមណ្ឌល និងនាំយ អំណោយលារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនក្រុមនិស្សិត និងសិស្សមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់និងហូប ចំនួន៥៨ នាក់ ។
អញ្ជើញចូលរួមមាន៖ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម លោកវរសេនីយ៍ទោ នី វិបុល អធិការរង ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់
បើតាមមន្ត្រីក្រុមការងារ អំណោយរួមមាន៖ ១-ថវិកា ចំនួន១. ៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារ), ២-នំភីហ្សា ចំនួន ១០បន្ទះ , ៣-ទឹកក្រូច ចំនួន ០៥កេស , ៤-បាយដំណើបចំនួន ២០កញ្ចប់ និង៥-នំហាំប៊ឺកឺ ចំនួន ៦៨ នំ ។ ក្នុងនោះនិស្សិតចំនួន០៩នាក់ក្នុងម្នាក់ៗបាន ថវិកា ១០០ដុល្លារ និងប្រគល់ជូនលោកប្រធានមណ្ឌលចំនួន៦០០ដុល្លារ ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកកែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កូនៗដែលជាក្រុមនិស្សិត និងកុមារតូចៗ រួមទាំង គណៈគ្រប់គ្រង ។ លោកផ្តាំផ្ញើ ប្អូនៗ ក្មួយៗត្រូវខិតខំ ព្យាយាមរៀនសូត្រ ក្រេបជញ្ជក់យកចំណេះជំនាញ មកអភិវឌ្ឍខ្លួនឯង សង្គមជាតិ និងប្រទេសជាតិ។
ចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ រួមសហការី បានពិសារអាហាររួមគ្នាជាមួយកូនៗ ប្អូន បបង្កើននូវអនុស្សាវរីយ៍ ភាពស្និទ្ធស្នាល ស្នាមញញឹមជាមួយក្មួយៗកុមារផងដែរ៕





Post a Comment