Zelensky សំដែងការមិនពេញចិត្ត ចំពោះកិច្ចសន្ទនារវាងលោក Putin និងលោក Scholz
ប្រភព៖ Reuters
ប៊ែរឡាំង៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Scholz ក្នុងការទូរស័ព្ទទៅលោក Putin នោះទេ។ ពួកគេយល់ថា ការសន្ទនានេះ បង្កផលប៉ះពាល់ ដល់សាមគ្គីភាពរបស់លោកខាងលិច ក្នុងការប្រឆាំងនឹងរុស្ស៊ី ហើយថា លោក Scholz គ្រាន់តែធ្វើបែបនេះ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន មុនការបោះឆ្នោតនៅអាល្លឺម៉ង់។
អធិការបតីអាល្លឺម៉ង់ លោក Olaf
Scholz នៅថ្ងៃអាទិត្យនេះបានចេញមុខមកការពារការសម្រេចចិត្តរបស់លោក
ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសុក្រកន្លងទៅ ចំពេលមានការរិះគន់។
លោក Scholz បានបញ្ជាក់ថា
ការសន្ទនានេះ មិនបានបង្ហាញពីការផ្លាស់ប្តូរទស្សនៈរបស់លោក Putin លើសង្រ្គាមនៅអ៊ុយក្រែនទេ
ប៉ុន្តែវាមានសារៈសំខាន់ក្នុងការបញ្ជាក់ជំហររបស់លោកខាងលិច
និងជំរុញឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម។ លោកបានបន្ថែមថា វាជាការសំខាន់
ដែលមេដឹកនាំអឺរ៉ុប
ត្រូវចូលរួមក្នុងការសន្ទនាជាមួយរុស្ស៊ីដើម្បីបញ្ជាក់ពីសាមគ្គីភាព និងរក្សាការប្រាស្រ័យទាក់ទង៕
Post a Comment