គីម ជុងអ៊ុន ជំរុញឱ្យយោធាកូរ៉េខាងជើង អភិវឌ្ឍសមត្ថភាពប្រយុទ្ធ នៅក្នុងសង្រ្គាម
ប្រភព៖ Reuters
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យយោធារបស់លោកប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរឡើង ដើម្បីប្រយុទ្ធនៅក្នុងសង្រ្គាម។
ការកត់សម្គាល់របស់លោក គីម ជុងអ៊ុន
ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA
ធ្វើឡើងអំឡុងថ្លែងសុន្ទរកថាមួយកាលពីសប្ដាហ៍មុន ទៅកាន់ក្រុម
មេបញ្ជាការកូរ៉េខាងជើង នៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងព្យុងយ៉ាង
កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
បើតាម KCNA លោក
គីម ក៏បានជំរុញផងដែរឱ្យកសាងនយោបាយ និងយោធា ដ៏រឹងមាំ ព្រមទាំងអភិវឌ្ឍសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាព
ដើម្បីធានាឱ្យបានថាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងអាចយកឈ្នះនៅក្នុងសង្រ្គាមមួយ។
លោក គីម ជុងអ៊ុន
ថែមទាំងបានគូសបញ្ជាក់ទៀតផងថាការគំរាមកំហែងពីសហរដ្ឋអាមេរិក
និងសម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង និងការប្រឈមមុខយោធា
ដាក់គ្នារបស់ពួកគេជាមួយកូរ៉េខាងជើង
បានធ្វើឱ្យភាពតានតឹងធ្លាក់ចូលក្នុងដំណាក់កាលដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ៕
Post a Comment